ព្រះត្រៃបិដក ភាគ ២៣
[៧៣] ម្នាលគហបតី អ្នកសំគាល់បិណ្ឌបាត ថាជារបស់គួរឲ្យដល់ពួកនិគ្រន្ថនោះ ដែលចូលមកក្នុងត្រកូលណា ត្រកូលនោះ របស់អ្នក តាំងនៅដូចជាអណ្តូង នៃពួកនិគ្រន្ថ ជាយូរអង្វែងមកហើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ នឹងខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកសំគាល់នូវបិណ្ឌបាត ថាជារបស់គួរឲ្យដល់ពួកនិគ្រន្ថនោះ ដែលចូលមកក្នុងត្រកូលណា ត្រកូលនោះរបស់អ្នក តាំងនៅដូចជាអណ្តូង នៃពួកនិគ្រន្ថ ជាយូរអង្វែងមកហើយ ដោយពាក្យណា ខ្ញុំព្រះអង្គ មានចិត្តត្រេកអរ រីករាយហួសប្រមាណ ដោយពាក្យនេះ របស់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឮពាក្យ ដូច្នេះថា ព្រះសមណគោតម សំដែងយ៉ាងនេះថា បុគ្គលគួរតែឲ្យទាន ដល់តថាគត មិនគួរឲ្យទាន ដល់ពួកជនដទៃឡើយ គួរតែឲ្យទាន ដល់ពួកសាវ័ក របស់តថាគត មិនគួរឲ្យទាន ដល់ពួកសាវ័ក របស់គ្រូដទៃឡើយ ទានដែលបុគ្គលឲ្យហើយ ដល់តថាគត ទើបមានផលច្រើន ទានដែលបុគ្គលឲ្យហើយ ដល់គ្រូដទៃ មិនមានផលច្រើនទេ ទានដែលបុគ្គលឲ្យ ដល់ពួកសាវ័ករបស់តថាគត ទើបមានផលច្រើន ទានដែលបុគ្គលឲ្យហើយ ដល់ពួកសាវ័ករបស់គ្រូដទៃ មិនមានផលច្រើនទេ ក៏ប៉ុន្តែ ព្រះមានព្រះភាគ
ID: 636826418842587083
ទៅកាន់ទំព័រ៖