ព្រះត្រៃបិដក ភាគ ២៣

ទ្រង់​ណែនាំ​ខ្ញុំ​ព្រះអង្គ​ ​ឲ្យ​ធ្វើទាន​ ​ដល់​ពួក​និគ្រន្ថ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយ​យ៉ាង​ទៀត​ ​យើង​នឹង​ដឹង​នូវ​កាលគួរ​ ​ក្នុង​ដំណើរ​នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​ជា​គំរប់៣ដង​ផង​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ក្នុងថ្ងៃនេះ​ជាដើម​។​
 ​[​៧៤​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​អនុបុព្វីកថា​ ​គឺ​ទ្រង់​ប្រកាស​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​និង​ទោស​នៃ​កាម​ទាំងឡាយ​ ​ជា​ទោស​ដ៏​លាមក​សៅហ្មង​ ​និង​អានិសង្ស​ ​ក្នុង​ការ​ចេញ​ចាក​កាម​ ​ដល់​ឧបាលិ​គហបតី​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ឧបាលិ​គហបតី​ថា​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​ ​មានចិត្ត​ខ្ពស់​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក៏​ព្រះអង្គ​ ​ទ្រង់​សំដែងធម៌​ទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ ​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខសច្ច​ ​សមុទយសច្ច​ ​និរោធ​សច្ច​ ​មគ្គសច្ច​។​ ​ធម្មតា​ ​សំពត់​ស្អាត​ ​ប្រាសចាក​វត្ថុ​មាន​ពណ៌ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​ ​ដោយ​ល្អ​បាន​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​ក៏​កើតឡើង​ដល់​ឧបាលិ​គហបតី​ ​ក្នុង​កន្លែង​អង្គុយ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636826419116812768
ទៅកាន់ទំព័រ៖