ព្រះត្រៃបិដក ភាគ ២៣

អ្នក​គប្បី​និយាយ​យ៉ាងនេះ​ ​នឹងគេ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ចូរ​ឈប់​សិន​ ​កុំ​ចូល​ទៅ​ឡើយ​ ​ពី​ថ្ងៃនេះ​ ​ជាដើម​រៀង​តទៅ​ ​ឧបាលិ​គហបតី​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ហើយ​ ​បិទទ្វារ​ ​ចំពោះ​ពួក​និ​គ្រន្ថ​បុ្រស​ ​និង​ពួក​និគ្រន្ថ​ស្រី​ហើយ​ ​ប៉ុន្តែ​មិន​បិទទ្វារ​ចំពោះ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ជា​សាវ័ក​ ​របស់​ព្រះមានព្រះភាគ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​លោក​ត្រូវការ​ដោយ​បិណ្ឌបាត​ ​សូមឈប់​នៅ​ទីនេះ​សិន​ចុះ​ ​ពួក​ជន​ ​នឹង​នាំមក​ឲ្យ​លោក​ ​ត្រឹម​ទីនេះ​ឯង​។​ ​អ្នករក្សា​ទ្វារ​ ​ក៏​ទទួលពាក្យ​របស់​ឧបាលិ​គហបតី​ ​ដោយ​ពាក្យ​ថា​ ​បាទ​ ​អ្នក​ដ៏​ចំរើន​។​
 ​[​៧៦​]​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​បានឮ​ដំណឹង​ថា​ ​ឧបាលិ​គហបតី​ ​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ហើយ​។​ ​ទើប​ទីឃ​តបស្សី​និគ្រន្ថ​ ​ចូល​ទៅ​រក​និ​គន្ថ​នាដ​បុត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​បានឮ​ដំណឹង​ដូច្នេះ​ថា​ ​ឧបាលិ​គហបតី​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636826419736968239
ទៅកាន់ទំព័រ៖