ព្រះត្រៃបិដក ភាគ ២៣
ជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលមកជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើបជាទីតាំងមានមែន។ បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅត្រាតែដឹងថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមមែន ឬក៏មិនមែនទេ។ ម្នាលតបស្សី អ្នកចូរទៅចុះ អ្នកចូរដឹងថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមមែន ឬមិនមែនទេ។
[៧៧] លំដាប់នោះ ទីឃតបស្សីនិគ្រន្ថ ក៏ចូលទៅកាន់ផ្ទះរបស់ឧបាលិគហបតី។ អ្នករក្សាទ្វារ បានឃើញទីឃតបស្សីនិគ្រន្ថ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងទីឃតបស្សីនិគ្រន្ថដូច្នេះថា បពិត្រលោកដ៏ចំរើន លោកចូរឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងទៅ ឧបាលិគហបតី ចុះចូលជាសាវ័ក របស់ព្រះសមណគោតមហើយ បិទទ្វារ ចំពោះពួកនិគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី មិនបានបិទទ្វារដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមាន
ID: 636826420309410981
ទៅកាន់ទំព័រ៖