ព្រះត្រៃបិដក ភាគ ២៣

 [​៨​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដុត​កំ​ដៅ​ខ្លួនឯង​ ​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​ខ្លួនឯង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​ពួក​ខ្លះ​ ​ជា​អ្នកមាន​កាយ​អាក្រាត​ ​លះបង់​មារយាទ​ល្អ​ ​ជា​អ្នក​ប្រព្រឹត្ត​ហត្ថា​វលេ​ខ​នៈ​ ​ជា​អ្នក​មិន​ទទួល​ភត្ត​ដែលគេ​និមន្ត​ថា​ ​សូម​លោក​ដ៏​ចំរើន​ចូរ​មក​ ​ជា​អ្នក​មិន​ទទួល​ភត្ត​ ​ដែលគេ​និមន្ត​ថា​ ​សូម​លោក​ដ៏​ចំរើន​រង់ចាំ​សិន​ ​មិន​ត្រេកអរ​នឹង​ភិក្ខា​ ​ដែលគេ​នាំមក​ចាំ​មុន​ ​មិន​ត្រេកអរ​នឹង​ភិក្ខា​ ​ដែលគេ​ធ្វើ​ចំពោះខ្លួន​ ​មិន​ត្រេកអរ​នឹង​ការ​និមន្តន៍​ ​បុគ្គល​នោះ​ ​មិន​ទទួល​ភិក្ខា​អំពី​មាត់ឆ្នាំង​ ​មិន​ទទួល​ភិក្ខា​អំពី​មាត់​កូន​ល្អី​ ​មិន​ទទួល​ភិក្ខា​ក្នុង​ចន្លោះ​ធរណីទ្វារ​ ​មិន​ទទួល​ភិក្ខា​ ​ក្នុង​ចន្លោះ​កំណាត់ឈើ​ ​មិន​ទទួល​ភិក្ខា​ក្នុង​ចន្លោះ​អង្រែ​ ​មិន​ទទួល​ភិក្ខា​ ​របស់​ជន​ពីរ​នាក់​ ​ដែល​កំពុង​បរិភោគ​ ​មិន​ទទួល​ភិក្ខា​របស់​ស្ត្រី​មានគភ៌​ ​មិន​ទទួល​ភិក្ខា​របស់​ស្រី​ ​ដែល​កំពុង​បំបៅ​កូន​ ​មិន​ទទួល​ភិក្ខា​របស់​ស្រី​ ​ដែល​កំពុង​នៅក្នុង​ចន្លោះ​បុរស​ ​មិន​ទទួល​ភិក្ខា​ ​ដែលគេ​អង្គាស​គ្នា​ធ្វើ​ ​មិន​ទទួល​ភិក្ខា​ ​ក្នុង​ទី​ដែល​មាន​សុនខ​នៅចាំ​ ​មិន​ទទួល​ភិក្ខា​ ​ដែល​រុយរោម​ ​មិន​បរិភោគ​ត្រី​ ​មិន​បរិភោគ​សាច់​ ​មិន​ផឹកសុរា​ ​មិន​ផឹក​មេរ័យ​ ​មិន​ផឹកទឹក​ថ្នាំ​ត្រាំ​។​ ​បុគ្គល​នោះ​ ​ទទួល​ភិក្ខា​ ​ចំពោះតែ​ក្នុង​ផ្ទះ​មួយ
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636826011871259655
ទៅកាន់ទំព័រ៖