ព្រះត្រៃបិដក ភាគ ២៣

ឯ​ព្រះសមណគោតម​ ​គប្បី​ចុះចូល​ជា​សាវ័ក​ ​របស់​ឧបាលិ​គហបតី​វិញ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ទើប​ជាទី​តាំង​មាន​មែន​។​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ ​ជា​គំរប់​ពីរ​ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឧបាលិ​គហបតី​ ​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​មែនហើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​មិនបាន​ជួបនឹង​ឧបាលិ​គហបតី​នុ៎ះ​ ​ដើម្បី​លោក​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឧបាលិ​គហបតី​ ​គប្បី​លើកឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិន​ពេញចិត្ត​ខ្ញុំ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះសមណគោតម​ ​ជា​អ្នកមាន​កិច្ចកល​ ​តែង​ដឹង​នូវ​កិច្ចកល​ ​សម្រាប់​បោកប្រាស់​ ​តែង​បោកប្រាស់​សាវ័ក​ ​របស់​ពួក​អន្យតិរ្ថិយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះសមណគោតម​ ​បោកប្រាស់​ ​នូវ​ឧបាលិ​គហបតី​ ​របស់​លោក​ដោយ​កិច្ចកល​សម្រាប់​បោកប្រាស់​បាន​ទៅ​ហើយ​។​ ​ម្នាល​តបស្សី​ ​ឧបាលិ​គហបតី​ ​គប្បី​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាទី​តាំង​ ​មិនមែន​ជា​ឱកាស​ឡើយ​ ​ឯ​ព្រះសមណគោតម​ ​គប្បី​ចុះចូល​ជា​សាវ័ក​ ​របស់​ឧបាលិ​គហបតី​វិញ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ទើប​ជាទី​តាំង​មាន​មែន​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636826420787938351
ទៅកាន់ទំព័រ៖