ព្រះត្រៃបិដក ភាគ ២៣
ម្នាលតបស្សី ណ្ហើយចុះ ខ្ញុំនឹងទៅត្រាតែដឹងដោយខ្លួនឯងថា ឧបាលិគហបតី ចុះចូលជាសាវ័ក របស់ព្រះសមណគោតមមែន ឬក៏មិនមែនទេ។
[៧៨] លំដាប់នោះ និគន្ថនាដបុត្ត ជាមួយនឹងនិគន្ថបរិស័ទជាច្រើនរូប ចូលទៅកាន់ផ្ទះរបស់ឧបាលិគហបតី។ អ្នករក្សាទ្វារបានឃើញ និគន្ថនាដបុត្ត ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងនិគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមលោកឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងទៅ ឧបាលិគហបតី ចុះចូលជាសាវ័ក របស់ព្រះសមណគោតមហើយ បានបិទទ្វារ ចំពោះពួកនិគ្រន្ថបុ្រស និងនិគ្រន្ថស្រី មិនបានបិទទ្វារ ចំពោះពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគឡើយ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមលោកឈប់នៅត្រឹមទីនេះសិនចុះ ពួកជន នឹងនាំមកឲ្យលោក ក្នុងទីនេះឯង។ និគន្ថនាដបុត្ត និយាយថា ម្នាលអ្នករក្សាទ្វារ ជាសំឡាញ់ បើដូច្នោះ សូមអ្នកចូលទៅរកឧបាលិគហបតី លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាលិគហបតីយ៉ាងនេះថា និគន្ថនាដបុត្ត
ID: 636826421991437187
ទៅកាន់ទំព័រ៖