ព្រះត្រៃបិដក ភាគ ២៣

ជាមួយនឹង​និ​គន្ថ​បរិស័ទ​ជាច្រើន​រូប​ ​មក​ឈរ​នៅ​ខាងក្រៅ​ក្លោងទ្វារ​ ​និ​គន្ថ​នាដ​បុត្ត​នោះ​ ​ចង់​ជួបនឹង​អ្នក​។​ ​អ្នករក្សា​ទ្វារ​ ​ទទួលពាក្យ​របស់​និ​គន្ថ​នាដ​បុត្ត​ថា​ ​អើ​លោកម្ចាស់​ ​ហើយ​ចូល​ទៅ​រក​ឧបាលិ​គហបតី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ឧបាលិ​គហបតី​ ​ដូច្នេះ​ថា​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​និ​គន្ថ​នាដ​បុត្ត​ ​ជាមួយនឹង​និ​គន្ថ​បរិស័ទ​ជាច្រើន​រូប​ ​មក​ឈរ​នៅ​ខាងក្រៅ​ក្លោងទ្វារ​ ​និ​គន្ថ​នាដ​បុត្ត​នោះ​ ​ចង់​ជួបនឹង​អ្នក​។​ ​ឧបាលិ​គហបតី​ ​ក៏​និយាយ​ថា​ ​ម្នាល​អ្នករក្សា​ទ្វារ​ ​ជា​សំឡាញ់​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ក្រាល​អាសនៈ​ ​ត្រង់​ក្លោងទ្វារ​ជា​កណ្តាល​ចុះ​។​ ​អ្នករក្សា​ទ្វារ​ ​ទទួលពាក្យ​ឧបាលិ​គហបតី​ថា​ ​អើ​អ្នក​ដ៏​ចំរើន​ ​ក៏​ក្រាល​អាសនៈ​ ​ត្រង់​ក្លោងទ្វារ​ជា​កណ្តាល​ ​ហើយ​ត្រឡប់​ចូល​ទៅ​រក​ឧបាលិ​គហបតី​វិញ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយប្រាប់​ឧបាលិ​គហបតី​ដូច្នេះ​ថា​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​ខ្ញុំ​បាន​ក្រាល​អាសនៈ​ ​ត្រង់​ក្លោងទ្វារ​ជា​កណ្តាល​រួចហើយ​ ​សូមអ្នក​សំគាល់​នូវ​កាល​ដ៏​សមគួរ​ ​នឹង​អញ្ជើញ​ទៅ​ឥឡូវនេះ​ចុះ​។​ ​ទើប​ឧបាលិ​គហបតី​ ​ដើរចូល​ទៅកាន់​ក្លោងទ្វារ​ ​ជា​កណ្តាល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636826422271393200
ទៅកាន់ទំព័រ៖