ព្រះត្រៃបិដក ភាគ ២៣

លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​គប្បី​ចាញ់បោក​ដោយ​កល​ ​ជា​គ្រឿង​បោក​នេះ​ ​ការ​ចាញ់បោក​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​កាល​ជា​អង្វែង​ ​ដល់​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ដល់​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ណ្ហើយចុះ​ ​ខ្ញុំ​នឹង​ធ្វើ​សេចក្តី​ឧបមា​ដល់​លោក​ ​វិញ្ញូ​បុរស​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​គង់​ដឹង​នូវ​សេចក្តី​នៃ​ភាសិត​ ​ដោយ​ឧបមា​ខ្លះ​មិនខាន​។​
 [​៨១​]​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ថា​ ​មាន​ព្រាហ្មណ៍​ម្នាក់​ ​ចាស់​ព្រឹទ្ធា​ ​ជាធំ​ដោយ​អាយុ​ ​បាន​នាង​មាណវិកា​ក្រមុំ​ជា​ប្រពន្ធ​ ​មានផ្ទៃពោះ​ ​ជិតដល់​កាល​នឹង​ប្រសូត​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​គ្រានោះ​ ​នាង​មាណវិកា​នោះ​ ​ក៏​និយាយ​នឹង​ព្រាហ្មណ៍​នោះ​ ​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ទៅ​ទិញ​កូន​ស្វា​ឈ្មោល​ ​ពី​ផ្សារ​យក​មក​ ​ដើម្បីឲ្យ​កុមារ​របស់ខ្ញុំ​លេង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កាលដែល​នាង​មាណវិកា​និយាយ​យ៉ាងនេះ​ ​ព្រាហ្មណ៍​នោះ​ ​ក៏​និយាយ​ដូច្នេះ​ ​នឹង​នាង​មាណវិកា​នោះ​ថា​ ​ម្នាលនាង​ដ៏​ចំរើន​ ​នាង​ចូរ​បង្អង់​ចាំ​ ​ទំ​រាំ​នាង​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636826423599899186
ទៅកាន់ទំព័រ៖