ព្រះត្រៃបិដក ភាគ ២៣

ប្រសូត​សិន​ ​ម្នាលនាង​ដ៏​ចំរើន​ ​បើ​នាង​ប្រសូត​កុមារ​ ​សិម​អញ​ទៅ​ទិញ​កូន​ស្វា​ឈ្មោល​ពី​ផ្សារ​ ​យក​មក​ឲ្យ​នាង​ ​ដើម្បីឲ្យ​កុមារ​របស់​នាង​លេង​ ​ម្នាលនាង​ដ៏​ចំរើន​ ​តែ​ប្រសិនបើ​នាង​ប្រសូត​កុមារី​ ​អញ​នឹង​ទៅ​ទិញ​កូន​ស្វា​ញី​ពី​ផ្សារ​យក​មក​ឲ្យ​នាង​ ​ដើម្បីឲ្យ​កុមារី​របស់​នាង​លេង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​នាង​មាណវិកា​នោះ​ ​និយាយ​នឹង​ព្រាហ្មណ៍​នោះ​ ​ដូច្នេះ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ទៅ​ទិញ​កូន​ស្វា​ឈ្មោល​ ​ពី​ផ្សារ​យក​មក​ ​ដើម្បីឲ្យ​កុមារ​របស់ខ្ញុំ​លេង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រាហ្មណ៍​នោះ​ ​និយាយ​នឹង​នាង​មាណវិកា​នោះ​ដូច្នេះ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​ម្នាលនាង​ដ៏​ចំរើន​ ​ចូរ​នាង​បង្អង់​ចាំ​ ​ទំ​រាំ​នាង​ប្រសូត​សិន​ ​ម្នាលនាង​ដ៏​ចំរើន​ ​បើ​នាង​ប្រសូត​កុមារ​ ​សិម​អញ​ទៅ​ទិញ​កូន​ស្វា​ឈ្មោល​ពី​ផ្សារ​ ​យក​មក​ឲ្យ​នាង​ ​ដើម្បីឲ្យ​កុមារ​របស់​នាង​លេង​ ​ម្នាលនាង​ដ៏​ចំរើន​ ​តែ​ប្រសិនបើ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636826423863384257
ទៅកាន់ទំព័រ៖