ព្រះត្រៃបិដក ភាគ ២៣
នាងប្រសូតកុមារី អញនឹងទៅទិញកូនស្វាញីពីផ្សារយកមកឲ្យនាង ដើម្បីឲ្យកុមារីរបស់នាងលេង។ បពិត្រលោកដ៏ចំរើន នាងមាណវិកានោះ និយាយនឹងព្រាហ្មណ៍នោះ ដូច្នេះ ជាគំរប់បីដងទៀតថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញកូនស្វាឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះមានតម្រេក មានចិត្តប្រតិព័ទ្ធ ចំពោះនាងមាណវិកានោះ ក៏ទៅទិញកូនស្វាឈ្មោលពីផ្សារ យកមក ហើយនិយាយដូច្នេះ នឹងនាងមាណវិកានោះថា ម្នាលនាងដ៏ចំរើន កូនស្វាឈ្មោលនេះ អញបានទៅទិញមកពីផ្សារ យកមកឲ្យនាងហើយ ដើម្បីឲ្យកុមាររបស់នាងលេង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយយ៉ាងនេះហើយ នាងមាណវិកានោះ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍នោះថា ម្នាលព្រាហ្មណ៍ ចូរអ្នកនាំយកកូនស្វាឈ្មោលនេះ ដើរចូលទៅរករជកបុត្រ (កូនជាងជ្រលក់) ឈ្មោះរត្តបាណិ
(១) លុះចូលទៅដល់ហើយ ចូរនិយាយនឹងរត្តបាណីរជកបុត្រ
(១) មានបាតដៃក្រហម។
ID: 636826424215304385
ទៅកាន់ទំព័រ៖