ព្រះត្រៃបិដក ភាគ ២៣

យ៉ាងនេះ​ថា​ ​ម្នាល​រត្ត​បាណី​ជា​សំឡាញ់​ ​ខ្ញុំ​ចង់​ឲ្យ​អ្នក​យក​រង្គ​(​១​)​ ​ជា​គ្រឿង​លាប​មាន​ពណ៌លឿង​ ​មក​ជ្រលក់​កូន​ស្វា​ឈ្មោល​នេះ​ ​បោកគក់​ឲ្យ​សព្វ​ ​ធ្វើឲ្យ​មាន​សម្បុរ​ស្អាត​ទាំងពីរ​ខាង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​គ្រានោះ​ ​ព្រាហ្មណ៍​នោះ​ ​មានតម្រេក​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​ចំពោះ​នាង​មាណវិកា​នោះ​ ​ក៏​យកកូន​ស្វា​ឈ្មោល​ ​ចូល​ទៅ​រក​រត្ត​បាណី​រជក​បុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ដូច្នេះ​ ​នឹង​រត្ត​បាណី​រជក​បុត្រ​ថា​ ​ម្នាល​រត្ត​បាណី​ជា​សំឡាញ់​ ​ខ្ញុំ​ចង់​ឲ្យ​អ្នក​យក​រង្គ​ ​ជា​គ្រឿង​លាប​ ​មាន​ពណ៌លឿង​ ​មក​ជ្រលក់​កូន​ស្វា​ឈ្មោល​នេះ​ឲ្យ​សព្វ​ ​ធ្វើឲ្យ​មាន​សម្បុរ​ស្អាត​ទាំងពីរ​ខាង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កាលដែល​ព្រាហ្មណ៍​និយាយ​យ៉ាងនេះ​ហើយ​ ​រត្ត​បាណី​រជក​បុត្រ​ ​ក៏​និយាយ​ដូច្នេះ​ ​នឹង​ព្រាហ្មណ៍​នោះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​កូន​ស្វា​ឈ្មោល​របស់​អ្នកនេះ​ ​គួរ​ដល់​គ្រឿង​ជ្រលក់​ ​តែ​មិន​គួរ​ដល់​ការ​បោកគក់​ ​មិន​គួរ​ដល់​ការ​ដុសខាត់​ឡើយ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​វាទៈ​ ​របស់​ពួក​និគ្រន្ថ​ពាល​ ​គួរ​ដល់​គ្រឿង​ជ្រលក់​ ​របស់​ពួក​ជនពាល​បាន​ ​ប៉ុន្តែ​មិន​គួរ​ដល់​គ្រឿង​ជ្រលក់​ ​របស់​ពួក​បណ្ឌិត​ ​ទាំង​មិន​គួរ​ដល់​សេចក្តី​ព្យាយាម​ ​មិន​គួរ​ដល់​ការ​ដុសខាត់​ចិត្ត​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​គ្រានោះ​ ​ព្រាហ្មណ៍​នោះ​ ​ក៏បាន​យក​សំពត់​ថ្មី​មួយគូ​ ​
​(​១​)​ ​គ្រឿង​លាប​ ​គ្រឿង​ជ្រលក់​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636826424540542988
ទៅកាន់ទំព័រ៖