ព្រះត្រៃបិដក ភាគ ២៣
ឬទទួលបាយតែមួយពំនូត ទទួលភិក្ខា ចំពោះតែក្នុងផ្ទះពីរ ឬទទួលបាយតែពីរពំនូត។បេ។ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ៧ ឬទទួលបាយតែ៧ពំនូត ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍តូចមួយក៏មាន ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍ពីរក៏មាន។បេ។ ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍៧ក៏មាន បរិភោគអាហាររំលង១ថ្ងៃក៏មាន បរិភោគអាហាររំលង២ថ្ងៃក៏មាន។បេ។ បរិភោគអាហាររំលង៧ថ្ងៃក៏មាន ប្រកបរឿយៗ នូវព្យាយាម ក្នុងកិរិយាបរិភោគនូវភត្ត ដោយការផ្លាស់ប្តូរគ្នា កន្លះខែដូច្នេះឯង។ បុគ្គលនោះ បរិភោគបន្លែស្រស់ក៏មាន បរិភោគស្គួយក៏មាន បរិភោគគ្រាប់ស្មៅគែលលកក៏មាន បរិភោគចំនៀរស្បែកក៏មាន បរិភោគសារាយក៏មាន បរិភោគកុណ្ឌកក៏មាន បរិភោគបាយក្តាំងក៏មាន បរិភោគម្សៅក៏មាន បរិភោគស្មៅក៏មាន បរិភោគអាចម៍គោក៏មាន បរិភោគមើម និងផ្លែក្នុងព្រៃក៏មាន បរិភោគផ្លែដែលជ្រុះចុះឯងក៏មាន។ បុគ្គលនោះ ប្រើប្រាស់សំពត់ ដែលត្បាញដោយសំបកធ្មៃក៏មាន ប្រើប្រាស់សំពត់ ដែលត្បាញលាយគ្នាក៏មាន ប្រើប្រាស់សំពត់ ដែលគេរុំសពក៏មាន ប្រើប្រាស់សំពត់បង្សុកូលក៏មាន ប្រើប្រាស់សំពត់សម្បកឈើ
ID: 636826012114423563
ទៅកាន់ទំព័រ៖