ព្រះត្រៃបិដក ភាគ ២៣

ចូល​ទៅ​រក​រត្ត​បាណី​រជក​បុត្រ​ ​ក្នុង​សម័យ​ជា​ខាងក្រោយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ដូច្នេះ​ ​នឹង​រត្ត​បាណី​រជក​បុត្រ​ថា​ ​ម្នាល​រត្ត​បាណី​ជា​សំឡាញ់​ ​ខ្ញុំ​ចង់​ឲ្យ​អ្នក​យក​រង្គ​ ​ជា​គ្រឿង​លាប​ ​មាន​ពណ៌លឿង​ ​មក​ជ្រលក់​សំពត់​ថ្មី១គូ​នេះ​ ​បោកគក់​ឲ្យ​សព្វ​ ​ធ្វើឲ្យ​មាន​សម្បុរ​ម៉ដ្ឋ​ ​ទាំងពីរ​ខាង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កាលដែល​ព្រាហ្មណ៍​និយាយ​យ៉ាងនេះ​ហើយ​ ​រត្ត​បាណី​រជក​បុត្រ​ ​ក៏​និយាយ​ដូច្នេះ​ ​នឹង​ព្រាហ្មណ៍​នោះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​សំពត់​ថ្មី១គូ​ ​របស់​អ្នកនេះ​ ​គួរ​ដល់​គ្រឿង​ជ្រលក់​ផង​ ​គួរ​ដល់​ការ​បោកគក់​ផង​ ​គួរ​ដល់​ការ​ដុសខាត់​ផង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​វាទៈ​ ​របស់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​គួរ​ដល់​គ្រឿង​ជ្រលក់​ ​របស់​ពួក​បណ្ឌិត​ ​គួរ​ដល់​សេចក្តី​ព្យាយាម​ផង​ ​គួរ​ដល់​ការ​ដុសខាត់​ផង​ ​របស់​បណ្ឌិត​ ​មិន​គួរ​ដល់​ពួក​ជនពាល​ទេ​ ​យ៉ាងនេះ​ឯង​។​ ​និ​គន្ថ​នាដ​បុត្ត​ ​និយាយ​ថា​ ​ម្នាល​គហបតី​ ​បរិស័ទ​ព្រមទាំង​ស្តេច​ ​តែង​ស្គាល់​អ្នក​យ៉ាងនេះ​ថា​ ​ឧបាលិ​គហបតី​ ​ជា​សាវ័ក​របស់​និ​គន្ថ​នាដ​បុត្ត​ ​ម្នាល​គហបតី​ ​ឥឡូវ​យើង​នឹង​ចាំ​បាន​ថា​ ​អ្នកជា​សាវ័ក​របស់​បុគ្គល​ណា​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636826424783766899
ទៅកាន់ទំព័រ៖