ព្រះត្រៃបិដក ភាគ ២៣

មាន​ព្យាយាម​ ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះមានព្រះភាគ​អង្គ​ណា​ ​ព្រះអង្គ​ប្រសើរ​ ​មានគុណ​ប្រមាណ​មិនបាន​ ​ប្រកបដោយ​គុណ​ដ៏​ជ្រាលជ្រៅ​ ​ដល់​នូវ​សេចក្តី​ដឹង​ ​ធ្វើ​នូវ​សេចក្តី​ក្សេម​ ​ប្រកបដោយ​ប្រាជ្ញា​ ​ទ្រង់​ឋិតនៅ​ក្នុង​ធម៌​ ​ទ្រង់​សង្រួម​ដោយ​ប្រពៃ​ ​ទ្រង់​កន្លង​បង់​នូវ​កិលេស​ ​ជា​គ្រឿង​ជាប់​នៅ​ ​ទ្រង់​រួចចាក​គ្រឿង​សៅហ្មង​ ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះមានព្រះភាគ​អង្គ​ណា​ ​ព្រះអង្គ​ប្រសើរ​ ​ទ្រង់​មាន​សេនាសនៈ​ស្ងាត់​ ​មាន​សំយោជនៈ​អស់ហើយ​ ​មាន​ព្រះទ័យ​រួច​ស្រឡះ​ ​ចាក​កិលេស​ ​មាន​ប្រាជ្ញា​ជា​គ្រឿង​ប្រឹក្សា​ ​ទ្រង់​ប្រកបដោយ​សេចក្តី​ដឹង​ ​មាន​ទង់​ ​គឺ​មានះ​ដាក់ចុះ​ហើយ​ ​ប្រាសចាក​រាគៈ​ហើយ​ ​ទ្រង់​ទូន្មាន​ឥន្ទ្រិយ​ហើយ​ ​មិន​មានធម៌​ជា​គ្រឿង​ធ្វើ​សត្វ​ឲ្យ​យឺតយូរ​ ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះមានព្រះភាគ​អង្គ​ណា​ ​ព្រះអង្គ​ជា​ឥសី​ទី៧​(​១​)​ ​មិន​កុហក​ ​មាន​ត្រៃវិជ្ជា​ ​ជា​សត្វ​ដ៏​ប្រសើរ​ ​ទ្រង់​លាង​កិលេស​អស់ហើយ​ ​ឈ្លាសវៃ​ក្នុង​បទ​គាថា​ ​ទ្រង់​រម្ងាប់​សេចក្តី​ក្រវល់ក្រវាយ​ហើយ​ ​ទ្រង់​មាន​សេចក្តី​ដឹង​ដ៏​វិសេស​ ​ទ្រង់ប្រទាន​ធម៌​មុន​ជន​ទាំងពួង​ ​ជា​អ្នក​អង់អាច​ ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះមានព្រះភាគ​អង្គ​ណា​ ​ព្រះអង្គ​ជា​ព្រះ​អរិយៈ​ ​មាន​ព្រះទ័យ​ចំរើន​
​(​១​)​ ​បាន​ជា​ហៅថា​ ​ឥសី​ ​ព្រោះ​ព្រះអង្គ​ស្វែងរក​គុណធម៌​ ​រាប់​តាំងពី​ព្រះពុទ្ធ​វិបស្សី​មក​ ​ជា​គំរប់៧នឹង​ព្រះអង្គ​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636826425902560891
ទៅកាន់ទំព័រ៖