ព្រះត្រៃបិដក ភាគ ២៣

ហើយ​ ​ដល់​នូវ​គុណ​ដែល​គួរ​ដល់​ ​ទ្រង់​សំដែង​នូវ​សេចក្តី​ជាក់ច្បាស់​ ​ទ្រង់​មាន​ព្រះ​ស្មារតី​ ​ទ្រង់​មាន​ប្រាជ្ញា​ ​ជា​គ្រឿង​ឃើញច្បាស់​ ​មាន​ព្រះទ័យ​មិនបាន​ទន់​ទៅ​ ​មាន​ព្រះទ័យ​មិន​ប្រព្រឹត្តទៅ​ក្នុង​កិលេស​ ​មាន​ព្រះទ័យ​មិន​ញាប់ញ័រ​ ​ទ្រង់​ដល់​នូវ​ការ​ស្ទាត់​ ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះមានព្រះភាគ​អង្គ​ណា​ ​ព្រះអង្គ​ជា​អ្នក​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ជា​អ្នកមាន​ឈាន​ ​មាន​ព្រះ​សន្តាន​មិន​ប្រព្រឹត្តទៅ​តាម​កិលេស​ ​មាន​ព្រះទ័យ​ស្អាត​ ​មិន​ជាប់​ចំពាក់​ ​ឥតមាន​សេចក្តី​ខ្លាច​ ​មាន​កាយ​និង​ចិត្តស្ងាត់​ហើយ​ ​ដល់​នូវ​ភាវៈ​ជា​បុគ្គល​ប្រសើរ​ ​ជា​អ្នក​ឆ្លង​ចាកលោក​ ​ជា​អ្នកចម្លង​សត្វ​ ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះមានព្រះភាគ​អង្គ​ណា​ ​ព្រះអង្គ​មាន​ព្រះទ័យ​ស្ងប់​រម្ងាប់​ហើយ​ ​មាន​ប្រាជ្ញា​ដូចជា​ផែនដី​ ​មាន​ប្រាជ្ញា​ច្រើន​ ​ប្រាសចាក​លោភៈ​ហើយ​ ​ព្រះអង្គ​មានដំណើរ​ដូច​ព្រះសម្ពុទ្ធ​អំពី​បូរាណ​ ​ទ្រង់​មានដំណើរ​ល្អ​ ​ឥតមាន​បុគ្គល​ប្រៀប​ ​ឥតមាន​អ្នកណា​ស្មើ​ ​អ្នក​ក្លៀវក្លា​ ​មាន​ប្រាជ្ញាល្អិត​ ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះមានព្រះភាគ​អង្គ​ណា​ ​ទ្រង់​ផ្តាច់​តណ្ហា​ហើយ​ ​ទ្រង់​ត្រាស់​ដឹង​នូវ​សច្ចធម៌​ហើយ​ ​ទ្រង់​ប្រាសចាក​ផ្សែង​(​១​)​ហើយ​ ​មិន​ប្រឡាក់​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ ​គួរ​ទទួល​គ្រឿងបូជា​ ​
​(​១​)​ ​ផ្សែង​ក្នុង​ទីនេះ​ ​សំដៅយក​ ​កោ​ធៈ១​ ​តណ្ហា១​ ​វិតក្កៈ១​ ​បញ្ចកាមគុណ១​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636826426210828523
ទៅកាន់ទំព័រ៖