ព្រះត្រៃបិដក ភាគ ២៣
ព្រះអង្គជាយក្ខ
(១) ជាបុគ្គលដ៏ឧត្តម ឥតមានអ្នកណាថ្លឹងបាន ព្រះអង្គជាធំ ដល់នូវយសដ៏ប្រសើរ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ។
[៨៣] និគន្ថនាដបុត្តពោលថា ម្នាលគហបតី ចុះគុណរបស់សមណគោតមទាំងអម្បាលនេះ អ្នកប្រមូលមកអំពីកាលណា។ ឧបាលិគហបតីតបថា បពិត្រលោកដ៏ចំរើន គំនរផ្កាធំ នៃផ្កាផ្សេង។ មាលាការក្តី កូនសិស្សរបស់មាលាការក្តី ដែលជាអ្នកប៉ិនប្រសប់ ក្រងផ្កានោះ ឲ្យជាកម្រងដ៏វិចិត្រ មានឧបមាយ៉ាងណា បពិត្រលោកដ៏ចំរើន ព្រះមានព្រះភាគ អង្គនោះ មានគុណច្រើន មានគុណជាច្រើនរយ មានឧបមេយ្យយ៉ាងនោះ បពិត្រលោកដ៏ចំរើន អ្នកណានឹងអាចមិនធ្វើ នូវសេចក្តីសរសើរ ដល់ព្រះអង្គ ដែលមានគុណគួរសរសើរបាន។ គ្រានោះឯង និគន្ថនាដបុត្ត អត់ទ្រាំនឹងសក្ការៈរបស់ព្រះមានព្រះភាគមិនបាន ក៏ក្អួតឈាមក្តៅៗ ចេញពីមាត់ក្នុងទីនោះឯង។
ចប់ ឧបាលិវាទសូត្រ ទី៦។
(១) បានជាឈ្មោះថាយក្ខ ព្រោះអាចសំដែងនូវអានុភាពបាន ឬអាចសំដែងព្រះកាយ មិនឲ្យគេមើលឃើញបាន។
ID: 636826426646583446
ទៅកាន់ទំព័រ៖