ព្រះត្រៃបិដក ភាគ ២៣

កុក្កុរោ​វាទ​សូត្រ​ ​ទី៧​


 [​៨៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគម​ ​ឈ្មោះ​ហលិទ្ទ​វសនៈ​ ​របស់​អ្នកស្រុក​កោ​លិយៈ​ ​ក្នុង​កោ​លិ​យ​ជនបទ​។​ ​លំដាប់នោះ​ ​កោ​លិ​យ​បុត្រ​ ​ឈ្មោះ​ ​បុ​ណ្ណៈ​ ​ជា​អ្នក​សមាទាន​គោវត្ត​ ​និង​អ​ចេល​ឈ្មោះ​សេ​និយៈ​ ​ជា​អ្នក​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​បាន​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​បុណ្ណ​កោ​លិ​យ​បុត្រ​ ​ជា​អ្នក​សមាទាន​គោវត្ត​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ចំណែកខាង​សេនិយ​អ​ចេល​ ​អ្នក​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​ក៏​រីករាយ​ ​រាក់ទាក់​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ជើ​មហ៊ើម​ ​ធ្វើដូចជា​សុនខ​ ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ឯ​បុណ្ណ​កោ​លិ​យ​បុត្រ​ ​ជា​អ្នក​សមាទាន​គោវត្ត​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេនិយ​អ​ចេ​លនេះ​ ​ជា​អ្នក​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​ជា​អ្នកធ្វើ​នូវ​អំពើ​ដ៏​កម្រ​ ​បរិភោគ​នូវ​ភោជន​ដាក់​នៅ​លើ​ផែនដី​ ​សេនិយ​អ​ចេ​លនោះ​ ​បាន​ធ្វើឲ្យ​ពេញ​បរិបូណ៌​ ​បាន​សមា​ទា​នកុ​ក្កុ​រ​វត្ត​នោះ​ ​អស់កាលជាយូរអង្វែង​មក​ហើយ​ ​ចុះ​សេនិយ​អ​ចេ​លនោះ
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636826426961701470
ទៅកាន់ទំព័រ៖