ព្រះត្រៃបិដក ភាគ ២៣

មាន​គតិ​ដូចម្តេច​ ​មាន​បរលោក​ដូចម្តេច​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​នែ​បុ​ណ្ណៈ​ ​ណ្ហើយ​ ​ពាក្យ​នុ៎ះ​ ​ចូរ​លើកទុក​ចុះ​ ​អ្នក​កុំ​សួរ​ពាក្យ​នុ៎ះ​ ​នឹង​តថាគត​ឡើយ​។​ ​បុណ្ណ​កោ​លិ​យ​បុត្រ​ ​ជា​អ្នក​សមាទាន​គោវត្ត​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​ពីរ​ដង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេនិយ​អ​ចេ​លនេះ​ ​ជា​អ្នក​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​ជា​អ្នកធ្វើ​នូវ​អំពើ​ដ៏​កម្រ​ ​បរិភោគ​នូវ​ភោជន​ដាក់​នៅ​លើ​ផែនដី​ ​សេនិយ​អ​ចេ​លនោះ​ ​បាន​ធ្វើឲ្យ​ពេញ​បរិបូណ៌​ ​បាន​សមា​ទា​នកុ​ក្កុ​រ​វត្ត​នោះ​ ​អស់កាលជាយូរអង្វែង​មក​ហើយ​ ​សេនិយ​អ​ចេ​លនោះ​ ​មាន​គតិ​ដូចម្តេច​ ​មាន​បរលោក​ដូចម្តេច​។​ ​នែ​បុ​ណ្ណៈ​ ​ណ្ហើយ​ ​ពាក្យ​នុ៎ះ​ ​ចូរ​លើកទុក​ចុះ​ ​អ្នក​កុំ​សួរ​ពាក្យ​នុ៎ះ​ ​នឹង​តថាគត​ឡើយ​។​ ​បុណ្ណ​កោ​លិ​យ​បុត្រ​ ​ជា​អ្នក​សមាទាន​គោវត្ត​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេនិយ​អ​ចេ​លនេះ​ ​ជា​អ្នក​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​ជា​អ្នកធ្វើ​នូវ​អំពើ​ដ៏​កម្រ​ ​បរិភោគ​នូវ​ភោជន​ដាក់​នៅ​លើ​ផែនដី​ ​សេនិយ​អ​ចេ​លនោះ​ ​បាន​ធ្វើឲ្យ​ពេញ​បរិបូណ៌​ ​បាន​សមា​ទា​នកុ​ក្កុ​រ​វត្ត​នោះ​ ​អស់កាលជាយូរអង្វែង​មក​ហើយ​ ​សេនិយ​អ​ចេ​លនោះ​ ​មាន​គតិ​ដូចម្តេច​ ​មាន​បរលោក​ដូចម្តេច​។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636826504555829600
ទៅកាន់ទំព័រ៖