ព្រះត្រៃបិដក ភាគ ២៣
[៨៥] នែបុណ្ណៈ តាមពិត តថាគតមិនចង់ប្រាប់អ្នកទេ (បានជាពោលឃាត់)ថា ម្នាលបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ តែថា ណ្ហើយចុះ តថាគតនឹងប្រាប់ដល់អ្នក ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ ចំរើន កុក្កុរវត្ត
(១) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្កុរសីល ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្ករចិត្ត
(២) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្ករាកប្បៈ
(៣) ឲ្យបរិបូណ៌ ឥតមានចន្លោះ បុគ្គលនោះ លុះបានចំរើនកុក្ករវត្តឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្ករសីល ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្កុរចិត្ត ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្កុរាកប្បៈ ឲ្យបរិបូណ៌ ឥតមានចន្លោះហើយ ដល់ទំលាយរាងកាយ បន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងសុនខទាំងឡាយ ប្រសិនបើសេនិយអចេលនោះ មានទិដ្ឋិយ៉ាងនេះថា អាត្មាអញ គង់បានជាទេវតាធំ ឬជាទេវតាណាមួយ ដោយសីលនេះផង ដោយវត្តនេះផង ដោយតបៈនេះផង ដោយព្រហ្មចរិយៈនេះផង ពុំខាន
(១) កាន់យកនូវការប្រព្រឹត្តិដូចជាឆ្កែ។ (២) ចិត្តរបស់ឆ្កែ ឬគំនិតដែលឆ្កែតែងគិតថា អញនឹងធ្វើនូវអំពើដែលឆ្កែទាំងឡាយត្រូវធ្វើ តាំងពីថ្ងៃនេះជាដើមទៅ។ (៣) ធ្វើនូវដំណើរ ដើរ ឈរ អង្គុយ ដេក ឬធ្វើនូវឧច្ចារៈ និងបស្សាវៈដូចជាឆ្កែ កាលបើឃើញជនទាំងឡាយដទៃហើយ ក៏ញេញធ្មេញ បង្ហាញហើយ ធ្វើដំណើរដើរទៅ។
ID: 636826505144323260
ទៅកាន់ទំព័រ៖