ព្រះត្រៃបិដក ភាគ ២៣
ទិដ្ឋិរបស់សេនិយអចេលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ នែបុណ្ណៈ តថាគត ពោលថា បណ្តាគតិទាំងឡាយពីរ គតិណាមួយ គឺនរក ឬកំណើតនៃតិរច្ឆាន ជារបស់បុគ្គលដែលមានចិត្តតាំងនៅក្នុងមិច្ឆាទិដ្ឋិពិត នែបុណ្ណៈ កុក្កុរវត្ត ដែលបុគ្គលបានធ្វើឲ្យពេញ បើមិនកើតក្នុងនរក ក៏គង់ទៅកើតជាមួយនឹងសុនខទាំងឡាយ ពុំលែងឡើយ។ កាលដែលព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ សេនិយអចេល អ្នកសមាទានកុក្កុរវត្ត ក៏ទ្រហោយំ សម្រក់ទឹកភ្នែក។
[៨៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងបុណ្ណកោលិយបុត្រ អ្នកសមាទានគោវត្ត យ៉ាងនេះថា នែបុណ្ណៈ តថាគត មិនបានចង់និយាយហេតុនុ៎ះ ដល់អ្នកសោះ (បានជាពោលឃាត់ថា) នែបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនយំ ចំពោះព្យាករណ៍ ដែលព្រះមានព្រះភាគ សំដែងដល់ខ្ញុំព្រះអង្គយ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន បានជាខ្ញុំព្រះអង្គយំ ព្រោះខ្ញុំព្រះអង្គ បានបំពេញ សមាទានកុក្កុរវត្តនេះ អស់កាលជាយូរអង្វែងមកហើយ បពិត្រព្រះអង្គដ៏ចំរើន ចុះបុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្តនេះ គេបានបំពេញ សមាទានគោវត្តនោះ អស់កាលជាយូរអង្វែងមកហើយដែរ គេមានគតិដូចម្តេច
ID: 636826505813171516
ទៅកាន់ទំព័រ៖