ព្រះត្រៃបិដក ភាគ ២៣
ក៏មាន ប្រើប្រាស់ស្បែកខ្លាក៏មាន ប្រើប្រាស់ស្បែកខ្លាទាំងក្រចកក៏មាន ប្រើប្រាស់ស្បូវក្រងក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយសំបកក្រចៅក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយសំបកផ្លែឈើក៏មាន ប្រើប្រាស់សំពត់កម្ពល ដែលត្បាញដោយសក់ក៏មាន ប្រើប្រាស់សំពត់កម្ពលត្បាញដោយរោមសត្វក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយស្លាបមៀមក៏មាន ជាអ្នកទុកសក់ និងពុកមាត់ ពុកចង្កា ប្រកបព្យាយាមក្នុងការទុកសក់ និងពុកមាត់ ពុកចង្កាក៏មាន ជាអ្នកប្រព្រឹត្តឈរ ហាមនូវការអង្គុយក៏មាន ជាអ្នកអង្គុយច្រហោង ប្រកបព្យាយាមអង្គុយច្រហោងក៏មាន ជាអ្នកដេកលើបន្លា សម្រេចនូវការដេកលើបន្លាក៏មាន ប្រកបព្យាយាម ក្នុងការចុះត្រាំទឹក ក្នុង១ថ្ងៃ៣ដង ក៏មាន ខ្វល់ខ្វាយព្យាយាម ដើម្បីធ្វើការឲ្យក្តៅរោលរាលច្រើនប្រការ មានសភាពយ៉ាងនេះដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង។
[៩] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់សត្វស្លាប សម្លាប់ម្រឹគ ជាអ្នកនេសាទត្រី ជាចោរ
ID: 636826012384088987
ទៅកាន់ទំព័រ៖