ព្រះត្រៃបិដក ភាគ ២៣
បានចំរើនគវាកប្បៈ ឲ្យបរិបូណ៌ ឥតមានចន្លោះហើយ ដល់ទំលាយរាងកាយ បន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងគោទាំងឡាយ ប្រសិនបើបុណ្ណកោលិយបុត្រនោះ មានទិដ្ឋិយ៉ាងនេះថា អាត្មាអញ គង់នឹងបានជាទេវតាធំ ឬជាទេវតាណាមួយ ដោយសីលនេះផង ដោយវត្តនេះផង ដោយតបៈនេះផង ដោយព្រហ្មចរិយៈនេះផងមិនខាន ទិដ្ឋិរបស់បុណ្ណកោលិយបុត្រនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ ម្នាលសេនិយៈ តថាគត ពោលថា បណ្តាគតិទាំងឡាយពីរ គតិណាមួយ គឺនរក ឬថាកំណើតនៃតិរច្ឆាន របស់បុគ្គល ដែលមានចិត្តតាំងនៅក្នុងមិច្ឆាទិដ្ឋិពិត ម្នាលសេនិយៈ គោវត្ត ដែលបុគ្គលបានបំពេញ ឲ្យបរិបូណ៌យ៉ាងនេះហើយ បើមិនកើតក្នុងនរក ក៏គង់ទៅកើតជាមួយនឹងគោទាំងឡាយមិនខានឡើយ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ បុណ្ណកោលិយបុត្រ អ្នកសមាទានគោវត្ត ក៏ទ្រហោយំ សម្រក់ទឹកភ្នែក។
ID: 636826506752825261
ទៅកាន់ទំព័រ៖