ព្រះត្រៃបិដក ភាគ ២៣

 [​៨៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​ម្នាល​បុ​ណ្ណៈ​ ​កម្ម​ទាំងឡាយ៤ប្រការ​នេះ​ ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​កម្ម​ទាំងឡាយ៤ប្រការ​ ​តើ​ដូចម្តេច​ ​ម្នាល​បុ​ណ្ណៈ​ ​កម្ម​(​១​)​ ​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​(​២​)​ ​១​ ​ម្នាល​បុ​ណ្ណៈ​ ​កម្ម​ស​(​៣​)​ ​មាន​វិ​បា​កស​(​៤​)​ ​១​ ​ម្នាល​បុ​ណ្ណៈ​ ​កម្ម​ខ្មៅ​ ​និង​កម្ម​ស​(​៥​)​ ​មាន​វិបាក​ខ្មៅ​ ​និង​ស​(​៦​)​ ​១​ ​ម្នាល​បុ​ណ្ណៈ​ ​កម្ម​មិន​ខ្មៅ​ ​មិន​ស​(​៧​)​ ​មាន​វិបាក​មិន​ខ្មៅ​ ​មិន​ស​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​អស់​ទៅ​នៃ​កម្ម១​។​ ​ម្នាល​បុ​ណ្ណៈ​ ​ឯ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​នោះ​ ​ដូចម្តេច​ ​ម្នាល​បុ​ណ្ណៈ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​នូវ​កាយសង្ខារ​ ​ប្រកបដោយ​ព្យាបាទ​ ​តាក់តែង​នូវ​វចីសង្ខារ​ ​ប្រកបដោយ​ព្យាបាទ​ ​តាក់តែង​នូវ​មនោ​សង្ខារ​ ​ប្រកបដោយ​ព្យាបាទ​ ​បុគ្គល​នោះ​ ​លុះ​បាន​តាក់តែង​នូវ​កាយសង្ខារ​ ​ប្រកបដោយ​ព្យាបាទ​ ​តាក់តែង​នូវ​វចីសង្ខារ​ ​ប្រកបដោយ​ព្យាបាទ​ ​តាក់តែង​នូវ​មនោ​សង្ខារ​ ​ប្រកបដោយ​ព្យាបាទ​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​លោក​ ​ដែល​ប្រកបដោយ​ព្យាបាទ​ ​
​(​១​)​ ​បាន​ដល់​អកុសលកម្មបថ១០ប្រការ​។​ ​(​២​)​ ​នាំឲ្យ​ទៅ​កើត​ក្នុង​អបាយ​។​ ​(​៣​)​ ​បាន​ដល់​កុសលកម្មបថ១០ប្រការ​។​ ​(​៤​)​ ​នាំឲ្យកើត​ក្នុង​ឋានសួគ៌​។​ ​(​៥​)​ ​កម្ម​ខ្មៅ​ ​និង​ស​ ​ច្រឡូកច្រឡំ​គ្នា​។​ ​(​៦​)​ ​ឲ្យផល​ជា​សុខ​ខ្លះ​ ​ជា​ទុក្ខ​ខ្លះ​។​ ​(​៧​)​ ​បាន​ដល់​ចេតនាកម្ម​ ​ដ៏​សម្បយុត្ត​ដោយ​មគ្គ៤​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636826507632165557
ទៅកាន់ទំព័រ៖