ព្រះត្រៃបិដក ភាគ ២៣
ផស្សៈទាំងឡាយ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ តែងពាល់ត្រូវបុគ្គល ដែលទៅកើតក្នុងលោក ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះនោះឯង បុគ្គលនោះ កាលដែលផស្សៈទាំងឡាយ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះពាល់ត្រូវហើយ រមែងទទួលនូវវេទនា ដែលប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ មានសុខ និងទុក្ខច្រឡូកច្រឡំគ្នា ដូចជាមនុស្សទាំងឡាយខ្លះ ទេវតាទាំងឡាយពួកខ្លះ វិនិបាតិកៈទាំងឡាយពួកខ្លះ ម្នាលបុណ្ណៈ កំណើតនៃសត្វ រមែងកើតអំពីភូតកម្ម ដូច្នេះឯង បុគ្គលធ្វើកម្មណា តែងទៅកើតដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ តែងពាល់ត្រូវបុគ្គល ដែលកើតឡើងហើយនោះឯង ម្នាលបុណ្ណៈ យ៉ាងនេះឯង បានជាតថាគតពោលថា សត្វទាំងឡាយ មានកម្មជាមត៌ក ម្នាលបុណ្ណៈ នេះហៅថាកម្មខ្មៅ និងកម្មស មានវិបាកខ្មៅ និងស។ ម្នាលបុណ្ណៈ កម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅ មិនស រមែងប្រព្រឹត្តទៅដើម្បីអស់កម្ម តើដូចម្តេច ម្នាលបុណ្ណៈ មគ្គចេតនា ដែលសម្រាប់លះបង់កម្មខ្មៅ មានផលខ្មៅ មគ្គចេតនា ដែលសម្រាប់លះបង់កម្មស មានផលស មគ្គចេតនា ដែលសម្រាប់លះបង់កម្មខ្មៅ និងស មានវិបាកខ្មៅ និងស ម្នាលបុណ្ណៈ បណ្តាកម្មទាំង៣យ៉ាងនោះ កម្មនេះហៅថា
ID: 636826508320154908
ទៅកាន់ទំព័រ៖