ព្រះត្រៃបិដក ភាគ ២៣
កម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃកម្ម។ ម្នាលបុណ្ណៈ កម្មទាំងឡាយ៤នេះឯង ដែលតថាគតបានធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងដោយបញ្ញាខ្លួនឯង។
[៨៩] កាលដែលព្រះមានព្រះភាគ ទ្រង់មានព្រះវាចាយ៉ាងនេះហើយ ទើបបុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាសហើយ ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចជាបុគ្គលផ្ងាររបស់ដែលផ្កាប់ ឬក៏ដូចជាបុគ្គល បើកបង្ហាញរបស់ ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យមនុស្សដែលមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ។ ឯសេនិយអចេល អ្នកសមាទានកុក្កុរវត្ត ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រ
ID: 636826508608001371
ទៅកាន់ទំព័រ៖