ព្រះត្រៃបិដក ភាគ ២៣
ព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាស ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចជាបុគ្គលផ្ងាររបស់ដែលផ្កាប់ ឬដូចជាបុគ្គល បើកបង្ហាញរបស់ ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យមនុស្ស ដែលមានភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹង ទីរលឹក ខ្ញុំព្រះអង្គ គប្បីបាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ម្នាលសេនិយៈ បុគ្គលណាមួយ ធ្លាប់ជាអន្យតិរ្ថិយ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ លុះតែនៅបរិវាសអស់៤ខែ លុះកាលកន្លងទៅអស់៤ខែហើយ ទើបភិក្ខុទាំងឡាយ ដែលមានចិត្តខ្នះខ្នែង ក៏ឲ្យបព្វជ្ជា និងឧបសម្បទា ជាភិក្ខុភាវៈបាន មួយវិញទៀត ការផ្សេងនៃបុគ្គលក្នុងទីនេះ
(១) តថាគត បានដឹងច្បាស់ហើយ។
[៩០] បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលទាំងឡាយ ធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ ហើយ
(១) បុគ្គលផ្សេងនោះ គឺផ្សេងថា បុគ្គលនេះ គួរនៅបរិវាស បុគ្គលនេះ មិនគួរនៅបរិវាស។ អដ្ឋកថា។
ID: 636826508993363413
ទៅកាន់ទំព័រ៖