ព្រះត្រៃបិដក ភាគ ២៣

នៅ​បរិវាស​អស់៤ខែ​ ​លុះ​កាល​កន្លងទៅ​អស់៤ខែ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មានចិត្ត​ខ្នះខ្នែង​ ​ក៏​ឲ្យបព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​ ​ជា​ភិក្ខុភាវៈ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​នៅ​បរិវាស​អស់៤វស្សា​ក៏បាន​ ​លុះ​កាល​កន្លងទៅ​អស់៤វស្សា​ហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មានចិត្ត​ខ្នះខ្នែង​ ​ក៏​ឲ្យបព្វជ្ជា​ ​និង​ឧបសម្បទា​ ​ជា​ភិក្ខុភាវៈ​។​ ​ឯ​សេនិយ​អ​ចេល​ ​អ្នក​សមាទាន​នូវ​កុក្កុរ​វត្ត​ ​ក៏បាន​នូវ​បព្វជ្ជា​ ​និង​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​។​ ​លុះ​សេនិយ​ភិក្ខុ​មាន​អាយុ​ ​បាន​ឧបសម្បទា​មិនយូរ​ប៉ុន្មាន​ ​ក៏​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ជា​បុគ្គល​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ត្រឹមត្រូវ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ត្រាស់​ដឹង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​មាន​ព្រហ្មចរិយៈ​ ​ជាទីបំផុត​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​សម្រេចសម្រាន្ត​ដោយ​ឥរិយាបថ​ទាំង៤​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អញ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ពួក​ព្រះអរហន្ត​ ​សេនិយ​ភិក្ខុ​មាន​អាយុ​ ​បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​

​ចប់​ ​កុក្កុរោ​វាទ​សូត្រ​ ​ទី៧​។​

ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636826509280439833
ទៅកាន់ទំព័រ៖