ព្រះត្រៃបិដក ភាគ ២៣
អភយរាជកុមារសូត្រ ទី៨
[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្នុងក្រុងរាជគ្រឹះ។ គ្រានោះ អភយរាជកុមារ
(១) ចូលទៅរកនិគន្ថនាដបុត្រ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំនិគន្ថនាដបុត្រ រួចអង្គុយនៅក្នុងទីសមគួរ។
[៩២] និគន្ថនាដបុត្រ បាននិយាយនឹងអភយរាជកុមារ ដែលអង្គុយនៅក្នុងទីសមគួរ យ៉ាងនេះថា ម្នាលរាជកុមារ ទ្រង់ចូរមក ចូរទ្រង់លើកឡើងនូវវាទៈ គឺលើកវាទៈ ចំពោះព្រះសមណគោតម ទ្រង់នឹងមានកិត្តិសព្ទដ៏ពីរោះល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា អភយរាជកុមារ ហ៊ានលើកវាទៈព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ អភយរាជកុមារ សួរថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងលើកទោសព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយប្រការដូចម្តេច។ និគន្ថនាដបុត្តឆ្លើយថា ម្នាលរាជកុមារ ទ្រង់ចូរមក ចូរទ្រង់ទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរពោលយ៉ាងនេះ នឹងព្រះសមណគោតមថា បពិត្រ
(១) ជាព្រះរាជឱរស របស់ព្រះបាទពិម្ពិសារ។ អដ្ឋកថា។
ID: 636826509734825822
ទៅកាន់ទំព័រ៖