ព្រះត្រៃបិដក ភាគ ២៣

ជា​អ្នក​ពិឃាត​ចោរ​ ​ជា​អ្នកគ្រប់គ្រង​គុក​ ​ពុំ​នោះ​សោត​ ​ពួក​ជន​ណាមួយ​ក្រៅពី​នេះ​ ​ជា​អ្នកមាន​អំពើអាក្រក់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​តថាគត​ហៅថា​ ​អ្នក​ដុត​កំ​ដៅ​អ្នកដទៃ​ ​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​អ្នកដទៃ​។​
 [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដែល​ដុត​កំ​ដៅ​ខ្លួនឯង​ ​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​ខ្លួនឯង​ផង​ ​ជា​អ្នក​ដុត​កំ​ដៅ​អ្នកដទៃ​ ​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​អ្នកដទៃ​ផង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​ពួក​ខ្លះ​ ​ជា​ស្តេច​ ​ជា​ក្សត្រ​ ​ដែល​បាន​មុទ្ធាភិសេក​ក្តី​ ​ជា​ព្រាហ្មណ​មហាសាល​ក្តី​ ​ស្តេច​នោះ​ ​ឲ្យ​គេ​សង់​សន្ថាគារ​សាលា​ថ្មី១​ ​ក្នុង​ទិសខាងកើត​នៃ​ព្រះនគរ​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកពាក់​ស្បែក​ខ្លា​ទាំង​ក្រចក​ ​លាប​កាយ​ដោយ​ទឹកដោះថ្លា​ ​និង​ប្រេង​ ​ហើយ​អេះខ្នង​ដោយ​ស្នែង​ម្រឹគ​ ​ចូល​ទៅកាន់​សន្ថាគារ​សាលា​ ​ជាមួយនឹង​មហេសី​ផង​ ​ព្រាហ្មណ​បុរោហិត​ផង​ ​ស្តេច​នោះ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636826012639483595
ទៅកាន់ទំព័រ៖