ព្រះត្រៃបិដក ភាគ ២៣

ព្រះអង្គ​ដ៏​ចំរើន​ ​វាចា​ណា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​ព្រះ​តថាគត​ ​គប្បី​ពោល​វាចា​នោះ​ដែរ​ឬទេ​ ​ប្រសិនបើ​ ​ទ្រង់​សួរ​យ៉ាងនេះ​ហើយ​ ​ព្រះសមណគោតម​ ​នឹង​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​រាជកុមារ​ ​វាចា​ណា​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​តថាគត​ ​គប្បី​ពោល​វាចា​នោះ​ដែរ​ ​ទ្រង់​គប្បី​ពោល​នឹង​ព្រះសមណគោតម​ ​យ៉ាងនេះ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​អំពើ​របស់​ព្រះអង្គ​ ​ផ្សេង​អ្វី​អំពី​បុថុជ្ជន​ ​ព្រោះថា​ ​វាចា​ណា​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​បុថុជ្ជន​ ​ក៏​ពោល​នូវ​វាចា​នេះ​ដែរ​ ​ប្រសិនបើ​ទ្រង់​សួរ​យ៉ាងនេះ​ហើយ​ ​ព្រះសមណគោតម​ ​គង់​នឹង​ដោះស្រាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​រាជកុមារ​ ​វាចា​ណា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​តថាគត​ ​មិន​ពោល​នូវ​វាចា​នោះ​ទេ​ ​ទ្រង់​គប្បី​ពោល​នឹង​សមណគោតម​នោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ហេតុអ្វី​ ​បាន​ជា​ព្រះអង្គ​ ​ទ្រង់ព្យាករ​ទេវទត្ត​ថា​ ​ទេវទត្ត​កើត​ក្នុង​អបាយ​ ​ទេវទត្ត​ ​កើត​ក្នុង​នរក​ ​ទេវទត្ត​ ​ឋិតនៅ​អស់១កប្ប​ ​ទេវទត្ត​ ​(​បើទុកជា​ពាន់​នៃ​ព្រះពុទ្ធ​)​ ​ក៏​មិន​អាច​ជួយ​កែ​បាន​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636826509983330036
ទៅកាន់ទំព័រ៖