ព្រះត្រៃបិដក ភាគ ២៣

ឯ​អភយ​រាជកុមារ​ ​ក៏​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុ​ជា​គំរប់៤នឹង​ព្រះអង្គ​ ​ទៅ​ទទួល​ភត្ត​របស់ខ្ញុំ​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​អភយ​រាជកុមារ​ ​ដឹង​ច្បាស់​នូវ​ការ​ទទួល​និមន្តន៍​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​ក្រោក​ចាកទី​អង្គុយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​គ្រា​កាល​រាត្រី​កន្លងទៅ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ទ្រង់​យាង​សំដៅ​ទៅកាន់​លំនៅ​ ​នៃ​អភយ​រាជកុមារ​ ​លុះ​ទ្រង់​ពុទ្ធដំណើរ​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លំដាប់នោះ​ ​អភយ​រាជកុមារ​ ​បាន​អង្គាស​ខាទនីយ​ ​ភោជនីយាហារ​ ​ដ៏​ឆ្ងាញ់​ពិសារ​ ​ដោយដៃ​ខ្លួនឯង​ ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​សោយ​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​។​ ​គ្រានោះ​ ​អភយ​រាជកុមារ​ ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​កាន់​យក​នូវ​អាសនៈ​ទាប​មួយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636826510473708084
ទៅកាន់ទំព័រ៖