ព្រះត្រៃបិដក ភាគ ២៣
ទាំងឡាយដទៃផង តថាគត ក៏មិនពោលនូវវាចានោះ មួយវិញទៀត តថាគត ដឹងនូវវាចាណា ដែលពិត ទៀង ប្រកបដោយប្រយោជន៍ តែថា វាចានោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត ស្គាល់កាលគួរ នឹងពោលវាចានោះ ក្នុងព្យាករណ៍នោះដែរ តថាគត ដឹងនូវវាចាណា ដែលមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ វាចានោះ ទោះបីជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត ក៏មិនពោលវាចានោះឡើយ តថាគត ដឹងនូវវាចាណា ដែលពិត ទៀង តែមិនប្រកបដោយប្រយោជន៍ វាចានោះ ទោះបីជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត ក៏មិនពោលវាចានោះដែរ មួយវិញទៀត តថាគត ដឹងនូវវាចាណា ដែលពិត ទៀង ប្រកបដោយប្រយោជន៍ វាចានោះ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង តថាគត ស្គាល់កាលគួរ នឹងពោលនូវវាចានោះ ក្នុងព្យាករណ៍នោះ ម្នាលរាជកុមារ ព្រោះហេតុអ្វី ព្រោះថា តថាគត មានសេចក្តីអនុគ្រោះ ចំពោះសត្វទាំងឡាយ។
[៩៥] អភយរាជកុមារ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី បានតាក់តែងបញ្ហាដល់ខ្ញុំ ហើយចូលមកសួរព្រះ
ID: 636826511728739867
ទៅកាន់ទំព័រ៖