ព្រះត្រៃបិដក ភាគ ២៣
តថាគត បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានត្រិះរិះបញ្ហានុ៎ះ ទុកក្នុងព្រះហឫទ័យ ស្រេចតាំងពីកាលមុនថា ជនទាំងឡាយណា ចូលមករកតថាគត ហើយសួរយ៉ាងនេះ លុះជនទាំងឡាយនោះ សួរតថាគត យ៉ាងនេះហើយ តថាគត នឹងដោះស្រាយយ៉ាងនេះដែរឬ ឬថា បញ្ហាកម្មនុ៎ះ ស្រាប់តែប្រាកដឡើង ដល់ព្រះតថាគត ដោយញាណជាទីកើតឡើងនៃហេតុ។ ព្រះអង្គត្រាស់ថា ម្នាលរាជកុមារ បើដូច្នោះ តថាគត នឹងត្រឡប់សួរទ្រង់ ក្នុងដំណើរនុ៎ះវិញ ទ្រង់គាប់ចិត្តយ៉ាងណា គប្បីដោះស្រាយដំណើរនោះ យ៉ាងនោះចុះ ម្នាលរាជកុមារ ទ្រង់សំគាល់ហេតុនោះដូចម្តេច ទ្រង់ជាបុគ្គលឈ្លាស ក្នុងអវយវៈតូចធំទាំងឡាយ នៃរថដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកឈ្លាស ក្នុងអវយវៈតូចធំ នៃរថដែរ។ ម្នាលរាជកុមារ ទ្រង់សំគាល់ដំណើរនោះដូចម្តេច ជនទាំងឡាយណា ចូលទៅរកទ្រង់ ហើយសួរយ៉ាងនេះថា អវយវៈតូចធំនៃរថនៃ ឈ្មោះអ្វី ទ្រង់បានត្រិះរិះហេតុនេះ ទុកក្នុងចិត្ត ស្រេចតាំងពីកាលមុនថា ជនទាំងឡាយណា នឹងចូលមករកអាត្មាអញ ហើយសួរយ៉ាងនេះ ជនទាំងឡាយនោះ លុះសួរអាត្មាអញ យ៉ាងនេះហើយ អាត្មាអញ នឹងដោះស្រាយ យ៉ាងនេះឬ ឬថា ដំណើរនុ៎ះ ក៏ស្រាប់តែប្រាកដដល់ទ្រង់ ដោយញាណជាទីកើតឡើងនៃហេតុតែម្តង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ
ID: 636826511981064300
ទៅកាន់ទំព័រ៖