ព្រះត្រៃបិដក ភាគ ២៣
ជាអ្នកចាំបាននូវរថ ជាអ្នកឈ្លាស ក្នុងអវយវៈតូចធំនៃរថ អវយវៈតូចធំទាំងអស់របស់រថ ខ្ញុំព្រះអង្គស្គាល់ហើយ បានជាដំណើរនុ៎ះ ប្រាកដដល់ខ្ញុំព្រះអង្គ ដោយញាណ ជាទីកើតឡើងនៃហេតុតែម្តង។ ម្នាលរាជកុមារ ជនទាំងឡាយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី បានតាក់តែងបញ្ហាដល់អ្នក ហើយចូលមកសួរព្រះតថាគតថា ដំណើរនុ៎ះប្រាកដ ដល់ព្រះតថាគត ដោយញាណជាទីកើតឡើងនៃហេតុបាន ក៏យ៉ាងនោះដែរ ដំណើរនោះ ព្រោះហេតុដូចម្តេច ម្នាលរាជកុមារ ព្រោះថា ធម្មធាតុ (សព្វញ្ញុតញ្ញាណ) ដែលតថាគតចាក់ធ្លុះហើយ បានជាដំណើរនុ៎ះប្រាកដ ដល់តថាគត ដោយញាណជាទីកើតឡើងនៃហេតុតែម្តង។
[៩៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អភយរាជកុមារ ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រ
ID: 636826512306342904
ទៅកាន់ទំព័រ៖