ព្រះត្រៃបិដក ភាគ ២៣

សម្រេច​ទី​ក្រឡាព្រះបន្ទំ​លើ​ផែនដី​ ​ដែល​ប្រកបដោយ​វត្ថុ​ ​មាន​ពណ៌ខៀវ​ ​ដែល​មិន​ស្អាត​ក្នុង​រោង​នោះ​ ​ស្តេច​នោះ​ ​សោយ​ទឹកដោះស្រស់​ ​ចំពោះ​ដោះ​មួយ​ ​របស់​មេគោ​មួយ​ ​ដែល​មានកូន​មាន​រូប​ស្រដៀងនឹង​មេ​ ​មហេសី​សោយ​ទឹកដោះស្រស់​ចំពោះ​ដោះ​ទី២​ ​ព្រាហ្មណ​បុរោហិត​ ​ផឹកទឹក​ដោះ​ស្រស់​ចំពោះ​ដោះ​ទី៣​ ​បូជា​ភ្លើង​ដោយ​ទឹកដោះស្រស់​ ​ចំពោះ​ដោះ​ទី៤​ ​ឯ​ទឹកដោះ​សេសសល់​ពីនោះ​ ​ទើប​ឲ្យ​កូនគោ​បៅ​ ​ស្តេច​នោះ​ ​ទ្រង់​ត្រាស់​បង្គាប់​យ៉ាងនេះ​ថា​ ​ចូរ​អ្នក​ទាំងឡាយ​ ​សម្លាប់​គោឧសភ​ ​ប្រមាណ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូជា​ ​ចូរ​សម្លាប់​កូនគោ​ឈ្មោល​តូច​ ​ប្រមាណ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូជា​ ​ចូរ​សម្លាប់​កូនគោ​ញី​តូច​ ​ប្រមាណ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូជា​ ​ចូរ​សម្លាប់​ពពែ​ ​ប្រមាណ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូជា​ ​ចូរ​សម្លាប់​ចៀម​ ​ប្រមាណ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ការ​បូជា​ ​ចូរ​សម្លាប់​សេះ​ ​ប្រមាណ​ប៉ុណ្ណេះ​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូជា​ ​ចូរ​កាប់​ឈើ​ ​ប្រមាណ​ប៉ុណ្ណេះ​ ​ដើម្បី​ធ្វើ​ប្រាសាទ​ ​ចូរ​អារកាត់​គ្រឿង​ឈើ​ប្រមាណ​ប៉ុណ្ណេះ​ ​ដើម្បី​ធ្វើ​របង​ ​និង​កម្រាល​ដូច្នេះ​ ​ពួក​ជន​ណា​ជា​ខ្ញុំកំដរ​ក្តី​ ​ជា​អ្នកបំរើ​ក្តី​ ​ជា​អ្នកធ្វើការ​ស៊ីឈ្នួល​ក្តី​ ​របស់​ស្តេច​នោះ​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636826012875467092
ទៅកាន់ទំព័រ៖