ព្រះត្រៃបិដក ភាគ ២៣

ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​បំភ្លឺ​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​ដូច​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬដូច​ជា​គេ​បើក​បង្ហាញ​របស់​ ​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​ទ្រោល​ប្រទីប​ ​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ឲ្យ​មនុស្ស​មាន​ភ្នែកភ្លឺ​ ​មើលឃើញ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ភិក្ខុសង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​

​ចប់​ ​អភយ​រាជកុមារ​សូត្រ​ ​ទី៨​

ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636826512564597676
ទៅកាន់ទំព័រ៖