ព្រះត្រៃបិដក ភាគ ២៣

ឯ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ចំពោះ​សេចក្តី​សុខ​ដ៏​ល្អិត​ឧត្តម​។​ ​ព្រះ​ឧទា​យី​មាន​អាយុ​ ​បាន​និយាយ​នឹង​ជាងឈើ​ ​ឈ្មោះ​បញ្ច​កង្គៈ​ ​ជា​គំរប់​ពីរ​ដង​ថា​ ​ម្នាល​គហបតី​ ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់​សំដែង​តែត្រឹម​វេទនា​ពីរ​ទេ​ ​វេទនា​ទាំង៣​ ​គឺ​សុខវេទនា១​ ​ទុក្ខវេទនា១​ ​អ​ទុ​ក្ខម​សុខវេទនា១​ ​ក៏​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដែរ​ ​ម្នាល​គហបតី​ ​វេទនា​ទាំង៣នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​។​ ​ឯ​ជាងឈើ​ឈ្មោះ​បញ្ច​កង្គៈ​ ​បាន​និយាយ​នឹង​ព្រះ​ឧទា​យី​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ថា​ ​បពិត្រ​ព្រះ​ឧទា​យី​ដ៏​ចំរើន​ ​វេទនា​ទាំង៣​ ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់​សំដែង​ទេ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​តែ​វេទនា​ពីរ​គឺ​ ​សុខវេទនា១​ ​ទុក្ខវេទនា១​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឯ​អ​ទុ​ក្ខម​សុខវេទនា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ចំពោះតែ​សេចក្តី​សុខ​ដ៏​ល្អិត​ឧត្តម​។​ ​ព្រះ​ឧទា​យី​មាន​អាយុ​ ​បាន​និយាយ​នឹង​ជាងឈើ​ឈ្មោះ​ ​បញ្ច​កង្គៈ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​ម្នាល​គហបតី​ ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់​សំដែង​តែត្រឹម​វេទនា​ពីរ​ទេ​ ​វេទនា៣​ ​គឺ​សុខវេទនា១​ ​ទុក្ខវេទនា១​ ​អ​ទុ​ក្ខម​សុខវេទនា១​ ​ក៏​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដែរ​ ​ម្នាល​គហបតី​ ​វេទនា​ទាំង៣នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​។​ ​ជាងឈើ​ឈ្មោះ​ ​បញ្ច​កង្គៈ​ ​បាន​និយាយ​នឹង​ព្រះ​ឧទា​យី​មាន​អាយុ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​បពិត្រ
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636826513245286609
ទៅកាន់ទំព័រ៖