ព្រះត្រៃបិដក ភាគ ២៣
អានន្ទ ជាងឈើឈ្មោះបញ្ចកង្គៈ មិនអនុមោទនាចំពោះបរិយាយដ៏ល្អិត ម៉ត់ចត់ របស់ឧទាយីភិក្ខុ ចំណែកខាងឧទាយីភិក្ខុសោត ក៏មិនបានអនុមោទនា ចំពោះបរិយាយដ៏ល្អិត ម៉ត់ចត់ របស់ជាងឈើឈ្មោះបញ្ចកង្គៈដែរ ម្នាលអានន្ទ វេទនាពីរ ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៣ ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៤
(១) ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៥
(២) ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៦
(៣) ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា១៨
(៤) ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៣៦
(៥)
(១) វេទនា៤នោះ មិនឃើញមានពន្យល់ក្នុងអដ្ឋកថាសោះ។ (២) វេទនា៥នោះគឺ សុខវេទនា១ ទុក្ខវេទនា១ ឧបេក្ខាវេទនា១ សោមនស្សវេទនា១ ទោមនស្សវេទនា១។ (៣) វេទនា៦នោះគឺ ចក្ខុសម្ផស្ស ជាវេទនា១ សោតសម្ផស្ស ជាវេទនា១ ឃានសម្ផស្ស ជាវេទនា១ ជិវ្ហាសម្ផស្ស ជាវេទនា១ កាយសម្ផស្ស ជាវេទនា១ មនោសម្ផស្ស ជាវេទនា១។ (៤) វេទនា១៨នោះ លោកចែកតាមអារម្មណ៍ទាំង៦ មានរូបារម្មណ៍ជាដើម ហើយយកអារម្មណ៍ទាំងនោះ មកចែកជាវេទនាបីៗ គឺជា សោមនស្សវេទនា១ ទោមនស្សវេទនា១ ឧបេក្ខាវេទនា១ ដរាបទាល់តែគ្រប់អារម្មណ៍ទាំង៦ រួមបីៗ ៦ដង ជា១៨។ (៥) វេទនា៣៦នោះ លោកចាត់តាមបញ្ចកាមគុណ និងការចេញចាកកាម៦ៗ ដូច្នេះ គឺ គេហសិតសោមនស្ស៦ នេក្ខម្មសិតសោមនស្ស៦ គេហសិតទោមនស្ស៦ នេក្ខម្មសិតទោមនស្ស៦ គេហសិតឧបេក្ខា៦ នេក្ខម្មសិតឧបេក្ខា៦ រួមផងគ្នា ត្រូវជា៣៦។
ID: 636826514014890628
ទៅកាន់ទំព័រ៖