ព្រះត្រៃបិដក ភាគ ២៣

 [​១០០​]​ ​ម្នាល​អានន្ទ​ ​កាមគុណ​ទាំងឡាយ​នេះ​ ​មាន៥យ៉ាង​ ​កាមគុណ​ទាំងឡាយ៥​ ​តើ​ដូចម្តេច​ ​គឺ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​រីករាយ​ ​សំឡេង​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​.​.​.​ ​ក្លិន​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​.​.​ ​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​.​.​.​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​រីករាយ​ ​ម្នាល​អានន្ទ​ ​កាមគុណ​ ​មាន៥យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ ​សោមនស្ស​ណាមួយ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាមគុណ​ទាំងឡាយ៥នេះ​ ​សេចក្តី​សុខ​ ​សោមនស្ស​នេះ​ ​ហៅថា​ ​កាមសុខ​។​
 [​១០១​]​ ​ម្នាល​អានន្ទ​ ​បុគ្គល​ណាមួយ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​សត្វ​ទាំងឡាយ​ ​តែង​ទទួល​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​មានកំណត់​អស់​ត្រឹម​ប៉ុណ្ណេះ​ ​ពាក្យ​នេះ​របស់​បុគ្គល​នោះ​ ​តថាគត​ ​មិនបាន​យល់តាម​ទេ​ ​ការដែល​មិន​យល់តាម​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​អានន្ទ​ ​ព្រោះថា​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636826514698799745
ទៅកាន់ទំព័រ៖