ព្រះត្រៃបិដក ភាគ ២៣

នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​មាន​ប្រាកដ​ក្នុង​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​ជាស​ភាព​នៃ​ចិត្ត​ខ្ពស់​ឯក​ ​ឥតមាន​វិតក្កៈ​ ​និង​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​កើតអំពី​សមាធិ​។​បេ​។​ ​ដល់​នូវ​តតិយជ្ឈាន​.​.​.​ ​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ស្រួល​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​នូវ​រូបសញ្ញា​ ​ព្រោះ​កំចាត់​បង់​នូវ​បដិឃ​សញ្ញា​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​កិរិយា​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ម្នាល​អានន្ទ​ ​នេះឯង​ជា​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​។​ ​ម្នាល​អានន្ទ​ ​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636826515182437408
ទៅកាន់ទំព័រ៖