ព្រះត្រៃបិដក ភាគ ២៣
សុខជាងសេចក្តីសុខនុ៎ះ។បេ។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុបន្តិចបន្តួចមិនមាន ដូច្នេះ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខជាងសេចក្តីសុខនុ៎ះ។បេ។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។
[១០២] ម្នាលអានន្ទ បុគ្គលណា គប្បីពោលយ៉ាងនេះថា សត្វទាំងឡាយ តែងទទួលនូវសេចក្តីសុខ និងសោមនស្ស អស់កំណត់ត្រឹមតែប៉ុណ្ណេះ ពាក្យនេះ របស់បុគ្គលនោះ តថាគត មិនយល់តាមទេ ការមិនយល់តាមនោះ ព្រោះហេតុដូចម្តេច ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ នៅមានទៀត។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ
ID: 636826515461773385
ទៅកាន់ទំព័រ៖