ព្រះត្រៃបិដក ភាគ ២៣

នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​បាន​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ទ្រង់​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ទ្រង់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ ​ចំពោះ​ព្រះអង្គ​ ​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នូវ​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ហើយ​ប្រកាស​ ​ទ្រង់​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ទ្រង់​ប្រកាស​ ​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ក៏​ការដែល​បានឃើញ​ ​បាន​ជួបនឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​លំដាប់នោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​សាលា​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​អ្នកខ្លះ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​ ​អ្នកខ្លះ​ ​ក៏​ពោល​ពាក្យ​សំណេះសំណាល​រាក់ទាក់​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យជា​ទី​រីករាយ​ ​និង​ពាក្យជា​ទី​រលឹក​ហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ ​អ្នកខ្លះ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ ​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះទៅ​ព្រះមានព្រះភាគ​ ​អ្នកខ្លះ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​ ​ប្រកាស​នាម​ ​និង​គោត្រ​ឲ្យ​ឮ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​អ្នកខ្លះ​ ​ក៏​អង្គុយ​នៅ​ស្ងៀម​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636826594059958944
ទៅកាន់ទំព័រ៖