ព្រះត្រៃបិដក ភាគ ២៣
[១០៤] លុះសាលេយ្យកព្រាហ្មណគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតីទាំងឡាយ ចុះអ្នកទាំងឡាយ មានគ្រូណាមួយ ជាទីគាប់ចិត្ត ល្មមឲ្យអ្នកទាំងឡាយ មានសទ្ធាប្រកបដោយហេតុដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយ មិនមានគ្រូណាមួយ ជាទីគាប់ចិត្ត ល្មមឲ្យយើងខ្ញុំទាំងឡាយ មានសទ្ធាប្រកបដោយហេតុទេ។ ម្នាលគហបតីទាំងឡាយ កាលបើអ្នកទាំងឡាយ មិនបានគ្រូជាទីគាប់ចិត្តហើយ ត្រូវប្រព្រឹត្តសមាទាន នូវអបណ្ណកធម៌នេះវិញ ម្នាលគហបតីទាំងឡាយ ព្រោះថា អបណ្ណកធម៌ ដែលអ្នកទាំងឡាយ បានធ្វើឲ្យបរិបូណ៌ បានសមាទានហើយ ជាធម៌ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ អស់កាលជាយូរអង្វែង។ ម្នាលគហបតីទាំងឡាយ អបណ្ណកធម៌ តើដូចម្តេច។
[១០៥] ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន
ID: 636826594414159203
ទៅកាន់ទំព័រ៖