ព្រះត្រៃបិដក ភាគ ២៣

 [​១០៦​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំមិន​មានផល​ ​ការ​បូជា​តូច​ ​មិន​មានផល​។​បេ​។​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួនឯង​ ​នូវ​លោក​នេះ​ ​និង​បរលោក​ហើយ​ ​ប្រកាស​បាន​ ​ក៏​មិន​មាន​ ​ហេតុ​នោះ​ ​ក៏​ប្រាកដ​ដល់​សមណព្រាហ្មណ៍​ទាំងនោះ​ ​(​សមណព្រាហ្មណ៍​ទាំងនោះ​)​ ​ក៏​លះបង់​នូវ​កុសលធម៌​ទាំង៣នេះ​គឺ​ ​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​ ​ហើយ​សមាទាន​ ​ប្រព្រឹត្ត​អកុសលធម៌​ទាំង៣នេះ​គឺ​ ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​វិញ​ ​ការប្រព្រឹត្តិ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​ ​ពួក​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​មិនឃើញ​ទោស​ ​នៃ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ដ៏​សៅហ្មង​ ​ព្រមទាំង​មិនឃើញ​អានិសង្ស​ ​នៃ​កុសលធម៌​ទាំងឡាយ​ ​ជា​ចំណែក​នៃ​សេចក្តី​ផូរផង់​ ​ក្នុង​កិរិយា​ចេញ​ចាក​កាម​។​ ​បុគ្គល​មាន​សេចក្តី​យល់ឃើញ​បរលោក​ ​ដែល​មាន​ប្រាកដ​មែន​ថា​ ​បរលោក​មិន​មាន​វិញ​ ​សេចក្តី​យល់ឃើញ​របស់​អ្នកនោះ​ ​ឈ្មោះថា​ ​មិច្ឆាទិដ្ឋិ​។​ ​បុគ្គល​ត្រិះរិះ​ ​នូវ​បរលោក​ ​ដែល​មាន​ប្រាកដ​មែន​ថា​ ​បរលោក​មិន​មាន​ទៅវិញ​ ​សេចក្តី​ត្រិះរិះ​ ​របស់​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636826594960660461
ទៅកាន់ទំព័រ៖