ព្រះត្រៃបិដក ភាគ ២៣
បុគ្គលនោះ ឈ្មោះថាមិច្ឆាសង្កប្បៈ។ បុគ្គលពោលវាចា ចំពោះបរលោក ដែលមានពិតប្រាកដមែនថា បរលោកមិនមានទៅវិញ វាចារបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាវាចា។ បុគ្គលពោលបរលោក ដែលបរលោក ដែលមានពិតមែនថា បរលោកមិនមានវិញ បុគ្គលនោះ ឈ្មោះថា ធ្វើសឹកសត្រូវ ចំពោះព្រះអរហន្តទាំងឡាយ ជាអ្នកជ្រាបច្បាស់ នូវបរលោក។ បុគ្គលណា ពន្យល់អ្នកដទៃ ឲ្យយល់បរលោក ដែលមានពិតមែនថា បរលោក មិនមានវិញ ការពន្យល់នោះ របស់បុគ្គលនោះ ឈ្មោះថា អសទ្ធម្មសញ្ញត្តិ គឺពន្យល់ខុសចាកព្រះសទ្ធម្ម ហើយលើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ ដោយអសទ្ធម្មសញ្ញត្តិនោះ។ មួយវិញទៀត បុគ្គលលះបង់នូវភាវៈ ជាអ្នកមានសីលល្អ ក្នុងកាលមុន ហើយតាំងទុកនូវភាវៈ ជាអ្នកទ្រុស្តសីលវិញ នេះឈ្មោះថា មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា ជាសឹកសត្រូវ នឹងព្រះអរិយៈទាំងឡាយ ជាអសទ្ធម្មសញ្ញត្តិ ហៅថា លើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ។ ធម៌ជាអកុសល ដ៏លាមក មានច្រើនទាំងអម្បាលនេះ កើតឡើងព្រម ព្រោះមានមិច្ឆាទិដ្ឋិជាបច្ច័យយ៉ាងនេះ។
ID: 636826595253517211
ទៅកាន់ទំព័រ៖