ព្រះត្រៃបិដក ភាគ ២៣

 [​១០៨​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មានផល​។​បេ​។​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ណា​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​នូវ​លោក​នេះ​ ​និង​បរលោក​ហើយ​ ​ប្រកាស​បាន​ ​ក៏​មាន​ ​ហេតុ​នោះ​ ​ក៏​ប្រាកដ​ដល់​សមណព្រាហ្មណ៍​ទាំងនោះ​ ​(​សមណព្រាហ្មណ៍​ទាំងនោះ​)​ ​បាន​លះបង់​ ​អកុសលធម៌​ ​ទាំង៣នេះ​គឺ​ ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​ហើយនឹង​សមាទាន​ ​ប្រព្រឹត្ត​នូវ​កុសលធម៌​ទាំង៣គឺ​ ​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​វិញ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ដ៏​ចំរើន​នោះ​ ​បានឃើញ​ទោស​ ​នៃ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​ថោកទាប​ ​សៅហ្មង​ ​ឃើញ​នូវ​អានិសង្ស​ ​នៃ​កុសលធម៌​ទាំងឡាយ​ ​ជា​ចំណែក​ ​នៃ​សេចក្តី​ផូរផង់​ ​ក្នុង​កិរិយា​ចេញ​ចាក​កាម​។​ ​បរលោក​ ​មាន​ពិតមែន​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​យល់ឃើញ​ថា​ ​បរលោក​មាន​មែន​ ​សេចក្តី​យល់​ច្បាស់​ ​របស់​អ្នកនោះ​ ​ឈ្មោះថា​ ​សម្មាទិដ្ឋិ​។​ ​បុគ្គល​ត្រិះរិះ​នូវ​បរលោក​ ​ដែល​មាន​ពិតមែន​ថា​ ​បរលោក​មាន​មែន​ ​សេចក្តី​ត្រិះរិះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សម្មាសង្កប្បៈ​។​ ​បុគ្គល​ពោល​វាចា​ ​ចំពោះ​បរលោក​ ​ដែល​មាន​ពិតមែន​ថា​ ​បរលោក​មាន​មែន
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636826595916005104
ទៅកាន់ទំព័រ៖