ព្រះត្រៃបិដក ភាគ ២៣

នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​បាន​ត្រាស់​ដឹង​សច្ចធម៌​ ​លែង​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះ​តថាគត​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នូវ​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ហើយ​ប្រកាស​ ​ព្រះ​តថាគត​នោះ​ ​សំដែងធម៌​មាន​លំអ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ព្រះ​តថាគត​ ​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​។​ ​គហបតី​ ​ឬ​កូន​នៃ​គហបតី​ ​ឬ​ជន​អ្នក​កើត​ក្នុង​ត្រកូល​ណាមួយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​រមែង​បាន​ស្តាប់ធម៌​នោះ​ ​លុះ​គេ​ស្តាប់ធម៌​នោះ​ហើយ​ ​ក៏បាន​នូវ​សទ្ធា​ក្នុង​ព្រះ​តថាគត​ ​លុះ​គេ​ប្រកបដោយ​សទ្ធា​នោះ​ ​រមែង​ពិចារណា​ដូច្នេះ​ថា​ ​ឃរាវាស​ ​ចង្អៀត​ណាស់​ ​ជា​ផ្លូវ​នៃ​ធូលី​ ​បព្វជ្ជា​ទើប​មានឱកាស​ល្អ​ ​កាលបើ​អាត្មាអញ​ ​នៅជា​គ្រហស្ថ​ ​គ្រប់គ្រង​ផ្ទះ​ ​ក៏​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ឲ្យ​បរិបូណ៌​ ​តែមួយ​យ៉ាង​ ​ឲ្យ​បរិសុទ្ធ​តែមួយ​យ៉ាង​ ​ដូចជា​ស័ង្ខ​ ​ដែលគេ​ខាត់​ហើយ​នោះ​ទេ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​រួច​ស្លៀកដណ្តប់​សំពត់​ជ្រលក់​ទឹកចត់​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ជន​នោះ​ ​ក៏​លះ​គំនរ​ទ្រព្យ​តិច​ក្តី​ ​លះ​គំនរ​ទ្រព្យ​ច្រើន​ក្តី​ ​លះបង់​ញាតិវង្ស​តិច​ក្តី​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636826013399617072
ទៅកាន់ទំព័រ៖