ព្រះត្រៃបិដក ភាគ ២៣
ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក ធ្វើគេឲ្យញាប់ញ័រ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វ ឬប្រើអ្នកដទៃឲ្យសំឡាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើអ្នកដទៃឲ្យកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃឲ្យប្លន់ ប្លន់យកទ្រព្យផ្ទះមួយ ឬប្រើអ្នកដទៃឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើអ្នកដទៃ ឲ្យឈរចាំដណ្តើម លួចភរិយាបុគ្គលដទៃ ឬប្រើអ្នកដទៃឲ្យលួច ពោលពាក្យកុហក ឬប្រើអ្នកដទៃ
(១) ឲ្យកុហក (បុគ្គលនោះ) ឈ្មោះថា មិនធ្វើបាបទេ ទុកជាបុគ្គលណា ធ្វើសត្វទាំងឡាយ លើផែនដីនេះ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ បាបមានអំពើនោះជាហេតុ នៃបុគ្គល (នោះ) មិនមានទេ អំពើបាប ក៏មិនមកឲ្យផល ដល់បុគ្គលនោះទេ ទុកជាបុគ្គលឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃឲ្យសំលាប់ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបមានអំពើនោះជាហេតុ នៃបុគ្គលនោះមិនមាន (ឡើយ) អំពើបាប ក៏មិនមកឲ្យផល ដល់បុគ្គលនោះទេ
(១) ពីត្រឹមពាក្យថា កាន់យកទ្រព្យ ដែលគេមិនបានឲ្យ រៀងមកដល់ពាក្យនេះ ប្រែសេចក្តីបន្ថែមសេចក្តីខ្លះតាមអដ្ឋកថា។
ID: 636826597008237576
ទៅកាន់ទំព័រ៖