ព្រះត្រៃបិដក ភាគ ២៣
អ្នកដទៃឲ្យកុហក (បុគ្គលនោះ) ឈ្មោះថា ធ្វើបាប ទុកជាបុគ្គលណា ធ្វើសត្វទាំងឡាយ លើផែនដីនេះ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ បាប ដែលមានអំពើនោះ ជាហេតុ តែងមាន បាបនៃបុគ្គល (នោះ) មាន ទុកជាបុគ្គលឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃឲ្យសំលាប់ កាត់អវយវៈគេ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបមានអំពើនោះជាហេតុ តែងមាន បាននៃបុគ្គលនោះ មាន ចំណែកបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទាន ឬប្រើអ្នកដទៃឲ្យឲ្យ បូជា ឬប្រើអ្នកដទៃឲ្យបូជា បុណ្យ មានអំពើនោះជាហេតុ តែងមាន បុណ្យ នៃបុគ្គលនោះ មាន បុណ្យ មាន ដោយការឲ្យទាន ដោយការទូន្មាននូវឥន្ទ្រិយ ដោយការសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈ បុណ្យនៃបុគ្គល (នោះ) តែងមាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច សមណព្រាហ្មណ៍ទាំងនេះ មានវាទៈជាសឹកសត្រូវ ដោយត្រង់ទៅរកគ្នានឹងគ្នា មិនមែនឬ។ ព្រះករុណាព្រះអង្គ។
ID: 636826597493355323
ទៅកាន់ទំព័រ៖